កម្មករសំណង់ម្នាក់ សម្រេចបញ្ចប់ជីវិត ក្នុងបន្ទប់ទឹក ចោលប្រពន្ធ និងកូន ៣នាក់​ បន្សល់ទុកពាក្យថា….

0

ភ្នំពេញ​៖​ បុរសជាកម្មករសំណង់ម្នាក់ មិនដឹងមានវិបត្តិអ្វី បានសម្រេចចិត្តចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹក​ ចោលប្រពន្ធនិងកូន ៣នាក់​ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៩៖៤០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ​ ម៉ៅ​ សារេត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងសំណង់ មានប្រពន្ធ និងកូន ៣នាក់ រស់នៅស្រុកកំណើតឯខេត្តសៀមរាប​ ។

តាមប្រភពពីមិត្តភក្ដិជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះបានសំរាកនៅបន្ទប់ខាងក្នុង ហើយគាត់សំរាកនៅខាងក្រៅ​ ស្រាប់តែជនរងគ្រោះបានបិទភ្លើងរួចដើរចូលក្នុងបន្ទប់ទឹក ហើយគាត់ឆ្ងល់ឃើញចូលបន្ទប់ទឹកយូរ ក៏នាំគ្នាដើរទៅឃើញជនរងគ្រោះ សរសេរអក្សរនៅកន្លែងគាត់សំរាកថា «ខ្ញុំសុំទោសអ្នកទាំងអស់គ្នា ដែលខ្ញុំត្រូវធ្វើបែបនេះ» រួចក៏នាំគ្នារត់ទៅមើលបន្ទប់ទឹក ឃើញជនរងគ្រោះចង.ក​ និងខ្សែពីក្នុង​ ភ្លាមៗក៏នាំគ្នាច្រានចូលទៅឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​ ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្ដង​ ។

ក្រោយពិនិត្យ​ និងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះរួច សមត្ថកិច្ចជំនាញបញ្ចាក់ថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារ ចង.កដោយខ្លួនឯងពិតមែន។​ បន្ទាប់មកសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សព ទៅឲ្យក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី​ ៕