ភ្នំពេញ៖ ពលករខ្មែរម្នាក់ដែលទើប ត្រឡប់មកពីប្រទេសម៉ាឡេស៊ី ហើយក្រសួងសុខាភិបាល តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ស្រាប់តែមិនដឹងមានរឿងអ្វីកើតឡើង បុរសរូបនេះក៏សម្រេចចិត្តលោតពីលើ សណ្ឋាគារ បណ្ដាលឲ្យយធ្លាយដំបូល សាលារៀនសុធារស និងរងរបួស ។
បុរសរូបនេះមានឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងបន្ទប់៥១១ ជាអ្នលធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២ ធ្នូ នៅសណ្ឋាគារ ឡង លីវ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវដឹកបានបញ្ជូនទៅកាន់ មន្ទីរពេទ្យខ្មែរ-សូវៀត ដើម្បីព្យាបាលរបួស ៕


