តណ្ហាក្រាស់មែន សូម្បីតែលោកយាយអាយុ ៨១ឆ្នាំ ទៅហើយក៏ចាប់រំលោភដែរ

0

ភ្នំពេញ៖ សូម្បីតែមនុស្សចាស់ ក៏មិនលើកលែងដែរ បុរសម្នាក់បានធ្វើសកម្មភាព ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​លោកយាយ​អាយុ​ ៨១​ឆ្នាំ ។ ក្រោយកើតហេតុ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម ឃាត់ខ្លួន​ជនសង្ស័យម្នាក់ កាលពីម៉ោង ១២ថ្ងៃត្រង់ ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

ជនសង្ស័យ​មានឈ្មោះ ជា ប៊ុនធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) បានធ្វើ​សកម្មក​ភាព​រំលោភ​សេ​ពស​ន្ថ​វៈ​លើ​ជនរងគ្រោះ​ឈ្មោះ ទន់ សារី ភេទ​ស្រី អាយុ​៨១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​ ១៩៖​៣០​នាទី​យប់​ ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​មក​ម្ល៉េះ។

បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕