រថយន្ត​ខួង​បង្គោលភ្លើង​ ដាច់​ហ្វ្រាំង​ ក្រឡាប់​ធ្លាក់​ផ្លូវ​ នៅ​ចំណុចច​អន្ទង់​អាំង​ធំ​ បណ្ដាលឲ្យរបួស ៤នាក់ និងបាត់ខ្លួនម្នាក់

0

ភ្នំពេញ៖ បើតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា មានករណីរថយន្ត​ខួង​បង្គោលភ្លើង​ ដាច់​ហ្វ្រាំង​ ក្រឡាប់​ធ្លាក់​ផ្លូវ​ នៅ​ចំណុច​អន្ទង់​អាំង​ធំ ។ ​ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ កាលពីម៉ោង​ ៨:៣០​នាទី​ព្រឹក​ ថ្ងៃទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ នៅចំនុច​ផ្លូវជាតិ​លេខ​ ៤៨​ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​ ៦១​-​៦២​ អន្ទង់​អាំង​ធំ​ ស្ថិត​ក្នុង​ភូមិ​ជីមាល​ ឃុំ​អណ្តូង​ទឹក​ ស្រុកបូទុម​សាគរ​ បណ្តាល​ឲ្យ​រងរបួសធ្ងន់​ ៣​នាក់​ របួស​ស្រាល​ ម្នាក់​ និង​បាត់​ខ្លួន​ ម្នាក់​ ។

ចំពោះអ្នកដែលបាត់ខលួន កម្លាំង​សមត្ថកិច្ច កំពុង​រុករក​ ចំណែក​ឯ​ ជនរងគ្រោះទាង ៤នាក់​ ត្រូវបានបញ្ជូន​ទៅ​ព្យាបាល​ នៅ​មណ្ឌល​សុខភាព​ អណ្តូង​ទឹក​ ។

រថយន្ត​ RHINO ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 5A-1067 បើកបរ​ដោយ​ឈ្មោះ​ ខ្លា​ ភេទប្រុស​ អាយុ​ ២៤​ឆ្នាំ​ ក្នុង​ទិសដៅ​ពីភ្នំពេញ​ មក​កោះ​កុង​ ក្រោយ​កើត​ហេតុ​ អ្នក​បើក​បរ​ បាន​រត់​គេច​ខ្លួន​បាត់​ ។ មូល​ហេតុ​៖​ រថយន្ត​ ដាច់​ហ្វ្រាំង​ ត្រង់​ចំនុច​ចុះ​ចំណោទ​​ ៕