រន្ធត់! សាំងយ៉ុងដឹកពង ពន្លះគ្នាជាមួយ ម៉ាស់​ស្តា ស្លាប់លោកតាម្នាក់ និងរបួស ៤នាក់

0

ភ្នំពេញ៖ រថយន្តសាំងយ៉ុងដឹកពងទា បុកគ្នាជាមួយរថយន្តម៉ាស់ស្ដា បណ្ដាលឲ្យលោកតាវ័យ ៨៦ឆ្នាំម្នាក់ស្លាបបាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យ និង៤នាក់ទៀតរបួសធ្ងន់ស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពីម៉ោង​ ៦៖​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែធ្នូ ២០២០ លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​នៅ​ភូមិ​ត្រពាំង​ដុំ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

បើតាមសមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ករណីគ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើងដោយ​រថយន្តចំនួន​ ២​គ្រឿង គឺមុន​ពេល​កើតហេតុ​ រថយន្ត​ម៉ាក​ម៉ាស់​ស្តា ​(Mazda) ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2A-2877 បើកបរ​ដោយ​ឈ្មោះ នូ ភារ​ម្យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់​) ដឹក​មនុស្ស​ចំនួន​៣​នាក់ ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ​ ជា លាង​យ៉េ​ង អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ​នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ (​របួសស្រាល​) ២-​ឈ្មោះ​ជា ហ៊ា​ង ភេទ​ស្រី អាយុ​១២​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​វាល​តូច ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ (​របួសស្រាល​) ។ ៣-​ឈ្មោះ​ប៊ុ​ន ជាង ភេទ​ប្រុស អាយុ​៨៦​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​វាល​តូច ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ត្បូងឃ្មុំ ។ បង្ក​ជាមួយ​រថយន្ត​សាំង​យ៉ុ​ង​ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2-7450 បើកបរ​ដោយ​ឈ្មោះ ស្រឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជាតិខ្មែរ​នៅ​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ( របួសធ្ងន់​) ។

រថយន្ត​ម៉ាក​ម៉ាស់​ស្តា បើកបរ​ពី​លិចទៅ​កើត​ក្នុង​ផ្លូវ​បាត់​សិទ្ធិ ខណៈរថយន្ត​ម៉ាក​សាំង​យ៉ុ​ង បើកបរ​មក​ពី​ត្បូង​ទៅ​ជើង​ ក៏ជ្រុលទៅ​បុក​រថយន្ត​ម៉ាក​ម៉ាស់​ស្តារ បណ្ដាលរថយន្តទាំង ២​គ្រឿងខូចខាត​កម្រិត​ធ្ងន់ ។ មូលហេតុ មិន​គោរព​សិទ្ធិ​អាទិភាព ។

ចំពោះ​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​ នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕