ភ្នំពេញ៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានសហការ និងកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ ២០២០ នេះបាននាំខ្លួនជនដៃដល់ ចំនួន៣នាក់ ដើម្បីទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ក្នុងអំពើមនុស្សឃាត បណ្ដាល ឲ្យជនរងគ្រោះម្នាក់ បានស្លាប់ កាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ។
លោក ឌុច ចំរើន ប្រធានការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពេលកើតហេតុនៃអំពើឃាតកម្មបណ្ដាលឱ្យជន រងគ្រោះម្នាក់ បានស្លាប់ កាលពីយប់ថ្ងៃទី៦ ខែធ្នូកន្លងទៅ
នេះ កម្លាំងនគរបាលខេត្តដោយទទួល បញ្ជាពីលោកឧត្តម សេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្រប សម្រួលពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ផងនោះ បានចុះស្រាវជ្រាវ និងឈានដល់ ចាប់ជនដៃដល់ចំនួន ៣នាក់ ក្នុងនោះ២នាក់ត្រូវបាន សមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួនមាន
ជនដៃដល់ទាំងបីរួមមាន៖
១-ឈ្មោះ ណន ណឹម អាយុ ៣៧ ឆ្នាំ
២ ឈ្មោះ នៅ ច្រេស អាយុ ៣០ ឆ្នាំ និងម្នាក់ទៀត ត្រូវបានកងរាជអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនផង ដែរ គឺឈ្មោះ តុន នឿន ភេទប្រុស អាយុ២៦ឆ្នាំ
តាមសមត្ថកិច្ចបានអោយដឹងថា ជនដៃដល់ទាំង៣នាក់ មានទីលំនៅភូមិគក ឃុំពានីស្រុកកំពង់ត្រឡាច ចំណែកឯជនរងគ្រោះ មានឈ្មោះណូយ ញៀន ហៅ ស្នា ភេទប្រុសអាយុ ប្រមាណជាង៣០ឆ្នាំ មានទីលំនៅ នៅភូមិឃុំជាមួយគ្នា ។
នៅចំពោះមុខសមត្ថកិច្ច នៅកន្លែងធ្វើត្រាប់ នាព្រឹកថ្ងៃទី 9 ធ្នូ ជនសង្ស័យទាំង៣នាក់ បានសារភាពថាខ្លួនមានគំនុំ នឹងជន រងគ្រោះតែងតែ បង្កររឿងក្នុងភូមិ ជាញឹកញាប់ ទើបនៅយប់ថ្ងៃកើតហេតុ ពួកខ្លួនបានរៀបចំពួនស្ទាក់ កាប់និងវាយលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ហើយជនរងគ្រោះ បានរត់ទៅស្លាប់ នៅឯផ្ទះរបស់ខ្លួន។
ក្រោយមកនៅថ្ងៃទី៨ ខែធ្នូ នេះ ពួកខ្លួនត្រូវបានកម្លាំងនគរ បាលខេត្តនិងកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្តខេត្ត ធ្វើការចាប់ខ្លួនតែម្ដង ។
ក្រោយពេល យកជនសង្ស័យទាំង៣ខាងលើ មកធ្វើត្រាប់ពីសកម្មភាព ពួនស្ទាក់កាប់ លើជនរងគ្រោះរួចមក ត្រូវបានសមត្ថកិច្ចទាំង ២អង្គភាព កសាងសំណុំរឿងបញ្ជូនខ្លួន បន្តទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី៕