គួរឲ្យអាសូរ! ឳពុកម្ដាយមិននៅផ្ទះ កូនតូច ៣នាក់បងប្អូនបង្កើត ចុះលេងទឹកស្រះ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម (Video)

0

ភ្នំពេញ៖ ក្មេងប្រុសស្រីដែលជាបងប្អូនបង្កើត ៣នាក់ បានចុះលេងទឹកស្រះ លង់ទឹកស្លាប់ ខណៈឪពុកម្តាយមិននៅផ្ទះ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៤៖៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ ភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍។

ក្មេងប្រុសស្រីរងគ្រោះរួមមាន៖ ១.ឈ្មោះ យ៉ិត សុខគីន ភេទប្រុស អាយុ ៦ឆ្នាំ, ២.ឈ្មោះ យ៉ិត កញ្ញា ភេទស្រី អាយុ៦ឆ្នាំ (ក្មេងរងគ្រោះ ២នាក់នេះជាកូនភ្លោះ), ៣.ឈ្មោះ យ៉ិត ហ៊ាន់ ភេទប្រុស អាយុ៤ឆ្នាំ ទាំងបីនាក់ត្រូវជាបងប្អូនបង្កើត។

បើតាមរបាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះដែលស្លាប់ដោយសារ ចុះលេងទឹកស្រះ ពេលឪពុកម្តាយមិននៅផ្ទះ ៕