ភ្នំពេញ៖ កុមារា តុង អាន (ពិការជើងម្ខាង) រស់នៅខេត្តកំពង់ស្ពឺ នឹងទទួលបានជើងសិប្បនិម្មិតមួយពីអង្គការ ICRC ប្រចាំខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗនេះ ក្រោមការជួយអន្តរាគមន៍ពីសំណាក់សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះស្ថាបនិកមូលនិធិមុទិតា។
សូមបញ្ជាក់ថា៖ ព្រោះតែជីវភាពខ្វះខាតទីទាល់ក្រ កុមារា តុង អាន ត្រូវបានកាត់ជើងមួយកំណាត់លើជង្គង់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ គ្មានលទ្ធភាពព្យាបាល ជើងត្រូវរលួយ ទើបយកមកពេទ្យគន្ធបុប្ផា ពេទ្យថាជម្រើសមានតែមួយគត់ គឺកាត់ ព្រោះសាច់រលួយអស់ហើយ៕



