ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានអោយដឹងថា មកដល់ពេលនេះ ថវិកាដែលសប្បុរសជន បរិច្ចាកក្នុងការទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩ កើនដល់ជាង ៣០លានដុល្លារ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិជាទី គោរពស្រឡាញ់! ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែក រំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងមាន ធំធេងមហាសាល ដែលបានក្លាយជាខឿន ការពារសុខភាព របស់ប្រជាជនដ៍រឹងមាំ»។
សម្ដេចបញ្ជាក់ថា “មកដល់ពេលនេះ ថវិកាដែលសប្បុរសជន ចូលតាមតិចតាមច្រើន តាមសទ្ធាជ្រះថ្លា មានប្រមាណជាង ៣០លានដុល្លារ។ ដោយមានសំណូមពរ ពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំសុំ បន្ថែមគណនី ២ទៀត
នៅធនាគារអេសុីលីដា និងភ្នាក់ងារវីង ដែល អាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។
ចំពោះអេស៊ីលីដា ប្រាក់រៀលគឺ 00010556999989, ចំពោះប្រាក់ដុល្លារគឺ 00010556999999។ សូមជនរួមជាតិយើង ដែលចង់ចូលរួមផ្ញើ ប្រាក់តាមរយៈលេខគណនី ខាងលេីនេះ ដើម្បីចូលរួមទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩
ដែលខ្ញុំព្រះករុណាខ្ញុំ មានបំណងចាក់ជូន ប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំង រហូត២០លានដូសនិង តម្រូវការចំពោះ មុខនាដំណាក់កាលទីមួយ ចំនួន១លានដូស សម្រាប់ចាក់ជូន៥០មុឺននាក់ ដែលកំពុងបំពេញ ការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទ រហូតដល់កម្មករ បោសសំរាម សំអាតទីក្រុងទីប្រជុំជន ។ល។ដែលត្រូវទទួលបាន នៅដំណាក់កាលទីមួយនេះ។
សម្ដេចក៏បានបង្ហាញនូវភាព ជឿជាក់ថា កម្ពុជាយើងពិតជាអាចធ្វើបាន ក្នុងស្មារតីសាមគ្គីនិងការ ចូលរួមដូចសព្វថ្ងៃនេះ ៕