ភ្ញាក់ផ្អើលខ្លាំង ក្រោយបុរសជាកម្មករ ដឹកអីវ៉ាន់ម្នាក់ដេកស្លាប់ ក្នុងហាង អយស្ទ័រ ហៅស៍១ (Video)

0

ភ្នំពេញ៖ បុរសម្នាក់សង្ស័យខ្យល់គរដេកស្លាប់ ក្នុងហាងយីហោ អយស្ទ័រ ហៅស៍១ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ កាលពីម៉ោង៣ រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ក្នុងហាង យីហោ អយស្ទ័រ ហៅស៍១ មានស្រុកកំណើតនៅភូមិឈើកាច់ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃរស់នៅទីតាំងកន្លែងកើតហេតុនេះ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះបានធ្វើការនៅហាង យីហោ អយស្ទ័រ ហៅស៍១ ហើយសព្វថ្ងៃនេះរូបគាត់ស្ទាក់នៅ ហាងកើតហេតុខាងលើនេះតែម្តង។ លុះមកដល់វេលាម៉ោង៣ រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូសាររបស់ជនរងគ្រោះចេះតែឆ្ងល់ថា ហេតុអីជនរងគ្រោះមិនចេញធ្វើការ ហើយធ្វើការទាក់ទងក៏មិនបានទៀត។ ពេលនោះក្រុមគ្រូសារ ក៏សម្រេចចិត្តចាក់សោទ្វារហាង ដែលជនរងគ្រោះស្នាក់នៅ ខណៈចាក់ចូលទៅខាងក្នុងស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ទំនាក់ទំនងទៅកម្លាំងជំនាញ ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ រួចសរសេរលិខិតប្រគល់សព ឲ្យក្រុមគ្រូសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕