Home សង្គម អាសូរណាស់! បុរសមានជំងឺឆ្កួតជ្រូក ទៅស្ទួចត្រីស្រាប់តែប្រកាច់ធ្លាក់ ក្នុងទឹកទន្លេស្លាប់តែម្ដង

អាសូរណាស់! បុរសមានជំងឺឆ្កួតជ្រូក ទៅស្ទួចត្រីស្រាប់តែប្រកាច់ធ្លាក់ ក្នុងទឹកទន្លេស្លាប់តែម្ដង

0

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចកំពង់ចម្លងទូកដរ ភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី មានករណីមនុស្សលង់ ទឹកស្លាប់ម្នាក់។

យោងតាមអធិការដ្ឋាននគរបាលស្រុកវើនសៃ បានអោយដឹងថា ជនរងគ្រោះឈ្មោះយ៉ែម រ៉ាដែន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីសាលាស្រុកវើនសៃ មានទី លំនៅបច្ចុប្បន្ន ភូមិឃុំ កើតហេតុ ខាងលើ។

សមត្ថកិច្ចបានអោយដឹងទៀតថា មុនពេលកើតហើយជនរងគ្រោះ បានទៅស្ទូចត្រីនៅមាត់ទន្លេ នៅចំណុចកើតហេតុខាងលើ ដោយសារជនរងគ្រោះជាមនុស្ស មានជម្ងឺប្រចាំកាយ ជាយូឆ្នាំហើយ(ជម្ងឺឆ្កួតជ្រូក) ខណៈពេលកំពុងស្ទូចត្រី ក៏បានប្រកាច់ធ្លាក់ក្បាលចូល ទៅក្នុងទឹកទន្លេ ស្លាប់តែម្ដង។

ក្រោយទទួលបានព័ត៌មានភ្លាមៗ អធិការបានចាត់ កម្លាំងជំនាញ នៃអធិការដ្ឋានចុះទៅ ពិនិត្យសាកសពដល់ ទីកន្លែងកើតហេតុ។ ក្រោយពីបានពិនិត្យសាកសពរួច ក្រុមការងារយើង បានសន្និដ្ឋាន បានថាជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

បច្ចុប្បន្នសាកសព ជនរងគ្រោះ បានធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Previous articleបុគ្គល ដែលប្រកាសលក់ដូរដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាចនឹងប្រឈមវិធានការផ្លូវច្បាប់
Next articleសម្ដេចតេជោ ហ៊ុន សែន ទទួលបានថវិកាជាង ១៨លានដុល្លារ ពីសប្បុរសជននានា សម្រាប់ទិញវ៉ាក់សាំងការពារកូវីដ១៩