លោកព្រះ! ធុងទឹកកកមួយ លួចគ្នាបីនាក់ 

0

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពលួច ធុងទឹកកករបស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង ១២៖៥០នាទី រំលោងអធ្រាតឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិ ត្បូងវត្ត ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ រស់ វាសនា ភេទ ប្រុស អាយុ ៣១ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ត្បូងវត្ត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។

ជនសង្ស័យ ៣ នាក់រួមមាន៖

១-ឈ្មោះ តៃ សាវុធ ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មិនពិតប្រាកដ មានទីលំនៅភូមិ អង្រ្កង ឃុំ ព្រះស្រែ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

២-ឈ្មោះ មួន ម៉ូរ៉ាន់ ភេទ ប្រុស អាយុ២៥ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។

៣-ឈ្មោះ កែវ គង្គា ភេទ ប្រុសអាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។ ជនសង្ស័យទាំង ៣នាក់ មានសារធាតុញៀនក្នុងទឹកនោម ។

វត្ថុតាងចាប់យក៖ ធុងទឹកកក ពណ៌ក្រហម ១ ចំណុះមធ្យោបាយធ្វើសកម្មភាព ៖ ម៉ូតូម៉ាកWave ពណ៌ក្រហម គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉ក ។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ តៃ សាវុធ បានបបួល ជនសង្ស័យឈ្មោះ មួន ម៉ូរ៉ាន់ និង ឈ្មោះ កែវ គង្គា ជិះម៉ូតូម៉ាកWave សណ្តោងរឺម៉កពីភ្នំពេញ កាត់តាមផ្សារព្រែកព្នៅ មកលេងផ្ទះរបស់ខ្លួន នៅភូមិ អង្រ្កង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជនសង្ស័យទាំង៣នាក់ ធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ បានឃើញធុងទឹកកក ដាក់ទុកនៅពីមុខ ផ្ទះភ្លាមនោះជនសង្ស័យ បានឈប់ម៉ូតូនាំគ្នាចុះទៅលើកធុងទឹកកក ដាក់លើរ៉ឺម៉កសណ្តោង រួចបើកតាមផ្លូវក្រាលកៅស៊ូចេញមក ខណៈនោះជនរង គ្រោះ បានឮសម្លេងឆ្កែព្រូស បានបើកទ្វារចេញមក ស្រាប់តែបាត់ធុងទឹកកក ពីមុខផ្ទះមិនឃើញ នាំដេញតាមរក ហើយបានប្រទះឃើញជនសង្ស័យ កំពុងបើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកធុងទឹកកករបស់ខ្លួន បានរាយការណ៍ប្តឹង នគរបាលប៉ុស្តិ៍ជ្រៃលាស់ ចេញពួនស្ទាក់តាមផ្លូវឃាត់ខ្លួន ជនសង្ស័យទាំង ៣នាក់ខាងលើ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕