ភ្នំពេញ៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មាន ដែលបង្ហោះ និងចែកចាយលើគណនី Facebook ចំនួន៣ ដែលនិយាយពីវិធីសាស្ត្រ ព្យាបាលជំងឺកូវីដ១៩ ដោយខ្លួនឯង តាមរយៈការប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំបុរាណ។
ជាមួយគ្នានេះលោកស្រី បានអំពាវនាវប្រជាពលរដ្ឋ សូមកុំជឿតាមព័ត៌មានការ បំពុលសង្គមទាំងនេះ បើមានអាការៈមិនស្រួលសូមទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឲ្យបានត្រឹមត្រូវ ចៀសវាងមានគ្រោះថ្នាក់ដល់ជីវិត។
លោកស្រី បានស្នើដល់អាជ្ញាធរ មានសមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ ជាធរមានផង ចំពោះអ្នកផ្សព្វផ្សាយព័ត៌មាន បំភ្លៃសង្គម បែបនេះ ៕







