ជំលោះក្នុងវង់ផឹងស៊ី! បុរសម្នាក់ទាញកាំបិតបុ័ងតោ កាប់គូទំនាស់របួសដេ ១២ថ្នេរ

0

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ ឃាត់ខ្លួនបុរសម្នាក់ ក្រោយយកកាំបិតបុ័ងតោកាប់បុរសម្នាក់ទៀត ឲ្យរងរបួសដេ ១២ថ្នេរ។ ករណីនេះឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ចាន់ កី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ អ៊ូច សុភា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឲ្យរបួសក្បាល បបូរមាត់ជ ដេរ១២ថ្នរ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកទាំងពីរមានទំនាស់ពាក្យសម្តីក្នុងវង់ផឹងស៊ី ទើបបង្កជាហិង្សាបែបនេះ លោកថា ក្រោយពីទទួលបានដឹណឹងនេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងចុះ ទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនបានជនបង្កតែម្តង និងដកហូតបានកាំបិតបុ័ងតោចំនួន ១។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕