ភ្នំពេញ៖ នៅថ្ងៃថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០វេលាម៉ោង១៣និង៣០នាទី មានករណីអគ្គីភ័យ បានកើតឡើងនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ម្ចាស់ផ្ទះឈ្មោះ ប៉ែន សំណាង ភេទ ស្រី អាយុ ៥៧ឆ្នាំជាស្ត្រី មេម៉ាយ មានបន្ទុក៦នាក់ស្រី៣នាក់ រស់នៅចំណុចកើតហេតុខាងលើ បង្កឡើងដោយការផ្ទុះសេខ្សែរភ្លើង ឆាបឆេះផ្ទះ០១ខ្នងទំហំ ៧*៩ម៉ែត្រ សង់ពីឈើ និង បេតុងខាងក្រោម ប្រក់ស័ង្កសីផ្នែកខាងលើឆេះអស់ទាំងស្រុង ហើយសម្ភារះដែលឆេះ បាត់បង់រួមមានប្រាក់ថៃ ចំនួន២០០០០បាត (ពីរម៉ឺនបាត) ឯកសារប្លង់ដី និងឯកសារសំគាល់ផ្សេងៗ ខោអាវ គ្រែ ពួក ខ្នើយ កន្ទេល និង ភួយ ចាន ឆ្នាំង និងសម្ភារះប្រើប្រាស់ផ្សេងៗទៀតជាច្រើន ខណះម្ចាស់ផ្ទះមិននៅ រវល់ដើររកចៅ ពេលមកដល់ផ្ទះឃើញភ្លើងឆេះ ក៏សន្លប់ មិនបានស្រែកហៅគេអោយជួយទេតែបានអ្នកជិតខាងឃើញហើយមកជួយពន្លត់តែពន្លត់មិនទាន់ ដោយភ្លើងឆាបឆេះលឿនពេក ៕

