ភ្នំពេញ ៖ កុមារចំនួន០៣នាក់ បានហូបផ្លែល្ហុងហ្វង បណ្តាលឲ្យពុល កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានម្តាយ និងអ្នកជិតខាង បញ្ជូនមកមន្ទីរពេទ្យ បង្អែកស្រុកស្វាយចេក ព្យួសេរ៉ូម រួចបញ្ជូនបន្តទៅកាន់ មន្ទីរពេទ្យមិត្តិភាពកម្ពុជា-ជប៉ុន មង្គលបូរី។
មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ក្មេងទាំង០៣នាក់រួមមាន ៖ ១.ឈ្មោះ ទី ភត្រា ភេទប្រុស អាយុ ០៥ឆ្នាំម្តាយឈ្មោះ ហេង សុខឃឿន អាយុ ៣៥ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ២.ឈ្មោះ សំអាង រ៉ាយុន ភេទប្រុស អាយុ ០៥ឆ្នាំ ។ ៣.ឈ្មោះ សំអាង រ៉ាយុគ ភេទប្រុស អាយុ ០៣ឆ្នាំ ម្តាយឈ្មោះ ប៉ាត សុភា អាយុ ៣០ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៕


