មេប៉ូលិសខេត្តកណ្ដាល បញ្ជាឲ្យចុះបង្រ្កាបល្បែង ជល់មាន់ តាមអនឡាញ នៅស្រុកស្អាង

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឆ្លើយតបជូនបណ្ដាញសារព័ត៌មាន ឈ្មោះ បាយ័ន មុខគុជ និងអ្នកគាំទ្រ លោកពូ ផែង វណ្ណៈ ដែលបានផ្សព្វផ្សាយ មានខ្លឹមសារថា ៖ «ហាង កាហ្វេបណ្ដោយផ្លូវជាតិលេខ២១ ស្រុកស្អាង កំពុងតែធ្វើព្យុះធ្វើភ្លៀង ពេញមូលដ្ឋានស្រុក ខណៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មិនហ៊ានបង្ក្រាបព្រោះ គ្មានបញ្ជា ពីថ្នាក់លើ » ។

ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការ នគរបាលស្រុកស្អាង ធ្វើការស្រាវជ្រាវករណីនេះ ជាបន្ទាន់បន្ទាប់មកលោក អធិការបានចាត់ផ្នែក នគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ចុះស្រាវជ្រាវក្នុងមូលដ្ឋានរបស់ខ្លួនដែលសារព័ត៌មាន បានចុះផ្សាយ ។

ជាលទ្ធផល ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង១២ បានចុះស្រាវជ្រាវ រកឃើញហាងកាហ្វេ ចំនួន១១ទីតាំង ដែលលួចលាក់បង្កប់ល្បែងស៊ីសង មាន់ជល់តាម Video online រួមមាន៖

១. ឈ្មោះ យ៉ន វណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។

២. ឈ្មោះ ស្រ៊ុន លាងត្រាយ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។

៣. ឈ្មោះ សែ លាងហុង ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ។

៤. ឈ្មោះ សែន ចាន់ធឿន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែករុន ឃុំព្រែកគយ។

៥. ឈ្មោះ មាន ឡូញ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ។

៦. ឈ្មោះ គឹម ផុង ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល។

៧. ឈ្មោះ ហេង គឹមសួ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំទឹកវិល។

៨. ឈ្មោះ ខេន សុខ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ។

៩. ឈ្មោះ ប៊ូ សំអឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំទឹកវិល ។

១០.ឈ្មោះ អ៊ីវ ពន្លក ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ។

១១.ឈ្មោះ សម្បត្តិ សុភ័ក្ត្រ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ។

ចំពោះម្ចាស់ទីតាំងទាំង១១ ខាងលើ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបើកលេងល្បែង ស៊ីសងមាន់ជល់តាម (Video Online)ចាប់ពីថ្ងៃធ្វើកិច្ចសន្យា នេះតទៅ ៕