ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុង-ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆេះឡ រោងចក្រកុងផ្លាគេ សានដុង អគារលេខ១៨ បណ្ដាលអោយឆេះឡ២ ទាំងស្រុង នឹងរាលដាល ដល់ខាងក្នុង ប្រហែល៥គុណ៦ម៉ែត្រ។
នគរបាលខេត្ត បានឲ្យដឹងថា មូលហេតុឡខុសបច្ចេកទេស។ ករណីនេះបណ្តាលអោយ មានអ្នករងរបួស៤នាក់ កម្មករខ្មែរ៣ និងចិន១នាក់។ ករណីខាងលើប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្តព្រះសីហនុ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន ៕


