ភ្នំពេញ៖ តារាស្រីល្បីឈ្មោះលក់ឡេតាមអនឡាញអ្នកនាង សេង ស្រីរ័ត្ន ហៅ Love Riya នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅមកសាកសួរ បំភ្លឺក្នុងនាមជាសាក្សី នៃជម្លោះរវាង ទ្រី ដាណានិង ទ្រី សុផានិត។

យោងតាមដីកាកោះហៅ ចុះថ្ងៃទី២៤ វិច្ឆិកា បានឲ្យដឹងថា ការកោះហៅអ្នកនាង Love Riya បានចូលខ្លួនមកតុលាការនេះ គឺដើម្បីសាកសួរ ពីករណីបរិហាកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ដែលបង្កឡើងដោយឈ្មោះ ទ្រី សុផានិត ។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ប៉ុន្តែពេលមកដល់ខ្លោងទ្វារ តុលាការជនជាប់ចោទ បានដួលសន្លប់ ហើយតុលាការបានសម្រេចប្រគល់ ទ្រី សុផានិត ឲ្យក្រុមគ្រួសារថែរក្សាសុខភាពសិន ។ ជាការកត់សម្គាល់នៅពេលលោកស្រី ទ្រី សុផានិត ដួលសន្លប់ អ្នកនាង Love Riya ក៏មានវត្តមាននោះទីនោះផងដែរ ៕
