យុវជនម្នាក់ចងកសម្លាប់ខ្លួន នឹងជណ្តើរ មិនដឹងមូលហេតុ

0

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញចង.កស្លាប់ ភ្ជាប់នឹងភ្នាក់ដៃជណ្តើរឡើងទៅលើផ្ទះ ដោយជើងនៅលើកាំជណ្តើរទី៣ កំពស់ពីដី១,៣០ម៉ែត្រ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដដឹងថា៖ យុវជនដែល គឹតខ្លីប្រល័យជីវិតខ្លួនឯងទាំងក្មេងខ្ចី ឈ្មោះ ផាំង គាម អាយុ២០ឆ្នាំ រស់នៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកអធិការ បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ នៅមុនពេលភ្ញាក់ផ្អើលនេះ មានឈ្មោះ ស៊ុម ស្រីប៉ាន ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ បានប្រាប់ថា នៅវេលាម៉ោង ៦និង៣០នាទីថ្ងៃទី០២-១២-២០២០ ខ្លួនបានដើរចេញពីផ្ទះអ៊ំស្រី ទៅផ្ទះរបស់ខ្លួន ដើម្បីបោសសំអាត ទីធ្លា ក្រោមផ្ទះ ពេលទៅដល់មុខផ្ទះ ក៏បានឃើញឈ្មោះផាំង គាម ចង.កនឹងភ្នាក់ដៃជណ្តើ នៅនឹងផ្ទះរបស់ខ្លួន ហើយក៏ប្រញាប់រត់ មកប្រាប់ឲ្យអ្នកជិតខាង មកជួយពេលដែលអ្នកជិតខាង មកដល់ក៏បាននាំគ្នា ជួយស្រាយខ្សែ តែឈ្មោះ ផាំង គាម បានស្លាប់បាត់ទៅហើយ មិនដឹងពីពេលណានោះទេ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបន្តថា៖ ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណៈកម្មការចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ ដែលមានសមាសភាព កម្លាំងនគរបាលជំនាញ នគរបាលព្រហ្មទណ្ឌ, នគរបាល ផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ នគរបាលប៉ុស្តិ៍ឈ្នួរមានជ័យ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈ្នួរមានជ័យ និងអាជ្ញាធរភូមិ,ឃុំ ។ ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ស៊ុម ស្រីប៉ាន ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ បានប្រាប់ថា ឈ្មោះផាំង គាម មានជំងឺសរសៃប្រសាទ ជាយូរឆ្នាំមកហើយ។

តាមការត្រួតពិនិត្យសព បានបញ្ជាក់ថាលើខ្លួន ប្រាណសាកសព ឃើញមានស្នាមជាំខ្មៅ នៅផ្នែកបំពងក ក្រវ៉ាតមកក្រោមទងត្រចៀកស្តាំ គំនួចនៅក្រោមចង្កា ។ ដូច្នេះការស្លាប់របស់ឈ្មោះ ផាំង គាម គឺពិតជាបានចង.ក ធ្វើអត្តឃាតខ្លួនឯង ពិតមែន មិនជាប់ពាក់ព័ន្ធ អំពើឃាតកម្មទេ ៕