ភ្នំពេញ៖ ក្រោយពីលោក ផែង វណ្ណៈ សរសេររិះគន់ទៅកាន់អ្នកមានងារជាឧកញ៉ា ដើរជេរគេជេរឯងនោះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបដោយលើកឡើងថា ពិតហើយក្មួយឧកញ៉ាខ្លះៗ មើលមកខ្លួនគិតថា អស្ចារ្យខាងជេរបញ្ចោរគេ នឹកថាខ្លួនពូកែ ។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២ ធ្នូនេះថា «ពិតហើយក្មួយឧកញ៉ាខ្លះៗ មើលមកខ្លួនគិតថា អស្ចារ្យខាងជេរបញ្ចោរគេ នឹកថាខ្លួនពូកែ» ។
ការលើកឡើងរបស់លោកស្រី ហ៊ុន ស៊ីណាត បន្ទាប់ពីលោក ផែង វណ្ណៈ បានសរសេរលើហ្វេសប៊ុកថា «ថ្ងៃមួយខ្ញុំទៅហូបគុយទាវ នៅក្រោយសាលាសន្ធរមុខ ខ្ញុំបានជួបលោកយាយជាអ្នកសុំទានម្នាក់ ក៏អញ្ជើញគាត់ហូបគុយទាវ ជាមួយនិងផ្ដល់ថវិកាជូនគាត់ខ្លះ ។ លោកយាយជាចាស់ជរាក្រីក្រក៏ពិតមែន តែសំដីសំដៅលោកយាយ គួរអោយគោរពស្រលាញ់ណាស់ ខុសពីសំដីឧកញ៉ាស្រីមួយក្ដាប់តូច បានមានលុយតិចតួច មានងារឧកញ៉ាតិចតួច ដើរជេរគេជេរឯង ដោយពាក្យអសុរស ចរិកអន់ជាងលោកយាយអ្នកសុំទានទៅទៀត» ។

