ភ្នំពេញ៖ ដោយសារស្រេចឃ្លានតណ្ហាខ្លាំងពេក បងថ្លៃឃើញប្អូនថ្លៃស្រី ងូតទឹកអូរសាច់សខ្ចីពេក ទ្រាំមិនបាន ក៏ស្ទុះទៅវាយ ៣ដៃឲ្យសន្លប់ រួចអូសចូលក្នុងលូរំលោភបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងលូស្ពានអូរផ្លាង ភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានទៅងូតទឹកបោកខោអាវ នៅចំណុចអូរផ្លាង ចម្ងាយពីផ្ទះប្រមាណ ៧០ម៉ែត្រ ពេលនោះ ជនសង្ស័យជាបងថ្លៃ បានឃើញជនរងគ្រោះ នៅងូតទឹកតែម្នាក់ឯង ក៏បានលបចូលទៅវាយពីរ ទៅបីដៃរហូតសន្លប់ រួចទាញទៅរំលោភ នៅក្នុងលូបានសម្រេច ។
ជនរងគ្រោះមានអាយុ ២៧ឆ្នាំ (នៅលីវត្រូវជាប្អូនថ្លៃជនបង្ក)។ ចំណែកជនសង្ស័យ ឈ្មោះ ក្លាន អេម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិច្រាយ ជាកសិករនៅភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស (ត្រូវជាបងថ្លៃជនរងគ្រោះ)។
ក្រោយពីកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង ពេលនោះកម្លាំងប៉ុស្តិ៍ បានចុះស្រាវជ្រាវរហូតឈាន ដល់ការចាប់ខ្លួនតែម្តង។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕