ឃាត់ខ្លួនក្មេងទំនើង៣នាក់ ក្រោយកាប់បំផ្លិចបំផ្លាញ ម៉ូតូយុវជនម្នាក់ នៅបឹងកេងកង (Video)

0

ភំ្នពេញ៖ ក្មេងទំនើង៣នាក់ ដែលធ្វើសកម្មភាព កាប់វាយ បំផ្លិចបំផ្លាញ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួន រួមនិងវត្ថុតាងម៉ូតូចំនួន ២គ្រឿង និងដាវ ចំនួន ២ដើម នាំយកមកសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកងតែម្ដង កាលពីម៉ោង ៥ល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ។

ការឃាត់ខ្លួនក្មេងទំនើងទាំង ៣នាក់នេះ បន្ទាប់ពីកាលពីម៉ោង ៦៖៣០ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគេបានធ្វើសកម្មភាព កាប់វាយ បំផ្លិចបំផ្លាញ ម៉ូតូរបស់ជនរងគ្រោះនៅចំនុចផ្លូវ៣០០ កែង១០៥ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។

ក្មេងទំនើងទាំង៣នាក់រួមមាន៖ ១.ឈ្មោះ រ៉េត សេរីរតនៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, មុខរបរសិស្សសាលាព្រះស៊ីសុវត្ថិ។ ២.ឈ្មោះ សឹក ប៊ុនណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២E0 ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, មុខរបរ សិស្សសាលាវត្ដភ្នំ ។ ៣.ឈ្មោះ តៃ ណារ៉ុង ហៅខួច ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, មុខរបរសិស្សសាលាវត្ដភ្នំ។

វត្ថុតាងចាប់យកបានរួមាន៖ ម៉ូតូចំនួន ២គ្រឿង ១.ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ផ្លាក់លេខ,ភ្នំពេញ1CS-7789 លេខតួ និងលេខម៉ាស៊ីន 9213759 និង២.ម៉ាក NEX ពណ៌ស ពាក់ផ្លាក់លេខ,ភ្នំពេញ 1HW-3576 លេខតួ 354120 លេខម៉ាស៊ីន 354085, ដាវចំនួន ២ ដើម។

ជនរងគ្រោះមានឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបិទតែមម៉ូតូ។

បច្ចុប្បន្ន ក្មេងទំនើងទាំង ៣នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន រួមនិងវត្ថុតាង នៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ៕