ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូ មកឈប់នៅមុខផ្ទះរួចហើយ ចុះដេីរទៅបេីកទ្វារចូលផ្ទះ ដោយមិនបានដកសោចេញ ពីម៉ូតូភ្លាមនោះស្រាប់តែ លេចមុខជនសង្ស័យម្នាក់ មកឡើងជិះបញ្ឆេះចេញទៅ។ ពេលឃេីញដូច្នេះម្ចាស់ម៉ូតូ ក៏រត់ទៅតាមទាញចង្កូត បណ្តាលឲ្យដួលហើយភ្លាមនោះ ជនសង្ស័យក៏ស្ទុះមកវាយ ជនរងគ្រោះមួយប្រាវ ទេីបអ្នកជិតខាងឃេីញ មកជួយចាប់ប្រគល់ ជូននគរបាលតែម្តង ។ ហេតុការណ៍ នេះបានកេីតឡេីង កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីកំបូល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះស៊ុ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណេីតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ចំណែកជនរងគ្រោះ ឈ្មោះជន កុសល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដីឡូត៍ ស្នាក់នៅក្នុងបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល ។ ក្រោយកេីតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន មកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដេីម្បីកសាងសំណុំរឿង បញ្ជូន ទៅផ្នែកព្រហ្មទណ្ឌ ដេីម្បីចាត់ការតាមច្បាប់៕



