លឺគេនិយាយថា ខ្លួនឆ្កួតបុរសម្នាក់ ស្ទុះទៅវាយប៉ូលិសចរាចរណ៍មួយ ដៃចំកណ្តាលមុខ

0

ភ្នំពេញ៖ បុរសម្នាក់សង្ស័យ មានជំងឺសរសៃប្រសាទ បានស្ទុះទៅវាយ កម្លាំងសមត្ថកិច្ចចរាចរណ៍ ផ្លូវគោក មួយដៃចំកណ្តាលមុខ រួចហើយប្រឹងរត់គេចខ្លួន តែរត់មិនរួច។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុងរង្វង់មូលកាំកូ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់កំពុងដេក នៅលើរុឺម៉កកង់បី ហើយគេសង្ស័យថា គាត់មានជំងឺសរសៃប្រសាទ ហើយពេលឮកម្លាំងសមត្ថកិច្ច និយាយថាគាត់ឆ្កួតទៀត ក៏ស្ទុះ ទៅវាយនគរបាលចរាចរណ៍ ផ្លូវគោក ដែលនិយាយថាឱ្យគាត់មួយដៃ ចំកណ្តាលមុខ រួចព្យាយាមរត់គេចខ្លួន តែរត់ទៅដល់រង្វង់មូលកាំកូ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ក៏ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបាន។

បុរសខាងលើ មានឈ្មោះ ជ្រឹង ប៊ុនណាង អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខេត្តកំពង់ចាម មិនបញ្ជាក់ភូមិ ឃុំ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានទំនាក់ទំនង ទៅក្រុមគ្រួសាររបស់បុរសខាងលើ ដើម្បីយកទៅមន្ទីរពេទ្យ ពិនិត្យអាការជំងឺ ដោយកម្លាំងសមត្ថកិច្ច មិនបានដាក់ ពាក្យបណ្តឹងអ្វីនោះទេ៕