ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ទុះការរិះគន់យ៉ាងខ្លាំង ទៅកាន់អ្នករកស៊ីលក់ឡេតាមអនឡាញ ដែលមានងារជាឧកញ៉ា អ៊ាន សៀវម៉ី ក្រោយអ្នកលក់ឡេរូបនេះ បានជេរគ្នាកប់ៗមាត់ ក្នុងការឡាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១ ធ្នូនេះថា «ឆ្ងល់ណាស់ម្ចាស់ថ្លៃអើយ គិតទៅមានងារជាឧកញ៉ា មិនគួរប្រើពាក្យអសុរោះថោកអញ្ចឹងសោះ នៅប្រទេសខ្មែរមានឧកញ៉ា ចរិតមិនល្អបែបនេះ ខូចងារឧកញ៉ាគេល្អៗអស់ហើយ»។




