ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់ នៅរាជធានីភ្នំពេញ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២ម៉ឺនរៀល ក្នុងមួយថ្ងៃ រយៈពេល១៥ថ្ងៃ សរុបចំនួន ៣០ម៉ឺនរៀល ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ធ្នូនេះ បានឲ្យដឹងថា ថវិកានេះរដ្ឋបាលរាជធានី នឹងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
១.អ្នកពាក់ព័ន្ធផ្ទាល់ ជាមួយនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា
២.អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន
៣.អ្នកដែលធ្វើចត្តឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ
៤.អ្នកដែលមានជីវភាព ខ្វះខាត ។