ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន ៣៩៩,៧២០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលទទួលបាន ចំនួន១៨,៦០២,២៨៥លានដុល្លារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយឡែក ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរបរទេស ចំនួន១,២៣៥នាក់ បានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ បានចំណូលចំនួន ៥២,៣៨០ម៉ឺនដុល្លារ៕