ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានលើកឡើងថា ចាប់ពីថ្ងៃនេះតទៅនគរបាលចរាចរណ៍ នឹងចេញលិខិតអញ្ជើញបងប្អូនដល់ផ្ទះ ដើម្បីឲ្យមកបង់ប្រាក់ពិន័យ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំពោះបងប្អូនទាំងឡាយណា ដែលឈប់លើគំនូសថ្មើរជើង ឬល្មើសភ្លើងសញ្ញា។
លោកឧត្ដមសេនីយ៍ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី៣០ វិច្ឆិកានេះថា «សូមចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ! ចាប់ពីថ្ងៃនេះតទៅ នគរបាលចរាចរណ៍ នឹងចេញលិខិតអញ្ជើញបងប្អូនដល់ផ្ទះ ដើម្បីឲ្យមកបង់ប្រាក់ពិន័យ នៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ចំពោះបងប្អូនទាំងឡាយណា ដែលឈប់លើគំនូសថ្មើរជើង ឬល្មើសភ្លើងសញ្ញា។
ហេតុដូចនេះសូម កុំឈប់លើគំនូសថ្មើរជើង និងកុំល្មើសស្លាកសញ្ញា ឬភ្លើងសញ្ញាចរាចរណ៍ផ្តេសផ្តាស» ។
