Home សង្គម ព្យួរតំណែង មេប៉េអឹមស្រុកសេសាន ក្រោយវាយបុរសម្នាក់ រហូតពិការភ្នែក

ព្យួរតំណែង មេប៉េអឹមស្រុកសេសាន ក្រោយវាយបុរសម្នាក់ រហូតពិការភ្នែក

0

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ ០៣៣៣៣០ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបាននាយកឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរភូមិន្ទ សម្រេចព្យួរមុខតំណែង ដើម្បីទុកជូនសមត្ថកិច្ច តុលាការចាត់ការតាមនីតិវីធី ក្រោយវាយពលរដ្ឋរហូតពិការភ្នែក ។

នេះបើយោងតាមសេចក្តីសម្រេច របស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមភូមិន្ទ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលទើបទទួលបាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។

សូមរំលឹកថា លោក សុខ រិទ្ធី បានប្រើអំពើហិង្សាលើបុរសម្នាក់ រហូតពិការភ្នែក នាពេលថ្មីៗនេះ នៅចំណុចសួនច្បារក្រុងស្ទឹងត្រែង ក្រោយកើតជម្លោះជាមួយគ្នា ៕

Previous articleសម្ដេចតេជោ ហៅការចម្លងកូវីដ១៩ មកភរិយាអគ្គនាយកពន្ធនាគារថា ជា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា
Next articleឧត្ដមសេនីយ៍ ទី ចំរើនកុសល៖ ចាប់ពីថ្ងៃនេះតទៅ នឹងមានលិខិតអញ្ជើញដល់ផ្ទះ បើបងប្អូនល្មើសច្បាប់ចរាចរណ៍