សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

0

ភ្នំពេញ៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ អាមេរិក និងថវិកា  ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ ការងារ  ចាំបាច់ ក្នុងការរៀបចំ  ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង  និងទឹកកក្វក់  ដែលនៅក្រៅ គម្រោង សាងសង់   ខ្សែផ្លូវ ទាំង ៣៨នេះ។

តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍  ដ៏មាន សក្តា  នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល អភិ វឌ្ឍ ជាតិ ជា គោលដៅ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ ដល់ការការពារ  និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ  អភិវឌ្ឍ ទីក្រុងឆ្លាតវៃ (Smart City)  ផងដែរ។

ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ ជា ហេដ្ឋា រចនាសម្ព័ន្ធ ប្រទាក់ ក្រឡា គ្នា  តភ្ជាប់ ទីប្រជុំជន  ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង បណ្តាញ ខ្សែផ្លូវជាតិនានា សំដៅកាត់ បន្ថយ ការ កកស្ទះ ចរាចរណ៍ ក្នុងទីក្រុង ជំរុញ កំណើន ដឹកជញ្ជូន ទាក់ទាញ វិនិយោគិន  ធុរជន និងភ្ញៀវទេសចរ ជាតិ -អន្តរជាតិ ដែល ជា ការរួមចំណែក ក្នុងការ  ជំរុញ កំណើន   សេដ្ឋកិច្ចជាតិឱ្យ កាន់តែរីកចម្រើន នៅក្រោយ វិបត្តិ នៃ ជំងឺកូវីដ-១៩៕