ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ខុសច្បាប់ឆ្លងដែនចូលពីឡាវមកកម្ពុជា ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោង ៤រសៀល ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ជនសង្ស័យមានឈ្មោះ ធីង សីហា ភេទប្រុស ឣាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ។
វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១០ដុំ ស្មើ២០០០០គ្រាប់ ស្មើទម្ងន់ ២០៣២,២ក្រាប។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី ៕


