បិទសណ្ឋាគារភ្នំពេញ ២ថ្ងៃ ដោយសារអ្នកឆ្លងកូវីដ១៩ បានទៅហាត់ប្រាណ និងងូតទឹកនៅនោះ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការបិទសណ្ឋាគារភ្នំពេញ រយៈពេល ២ថ្ងៃ ដោយសារតែអ្នកជំងឺកូវីដ១៩ បានទៅហាត់ប្រាណ និងហែលទឹកនៅទីនោះ។

យោងតាមហ្វេសប៊ុក ក្រសួងសុខាភិបាល នាថ្ងៃទី២៩ វិច្ឆិកានេះ បានបញ្ជាក់ថា «តាមការស្រាវជ្រាវ  នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ  ក្រសួងសុខាភិបាល ទទួលបានការឯកភាព ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារនេះរយៈពេលពីរថ្ងៃ ដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត» ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ហើយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ សូមអញ្ជើញមកធ្វើតេស្តនៅថ្ងៃនេះ  នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាល ហើយបានចេញផ្សាយនៅព្រឹកម៉ិញនេះ ឲ្យបានគ្រប់ៗគ្នា ៕