ភ្នំពេញ៖ ២នាក់ប្តីប្រពន្ធ បានស្លាប់នៅកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ កាលពីម៉ោង ១៨.៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុច អូរស្រឡៅប្រហោង ភូមិស្រយង់ជើងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
ជនរងគ្រោះមានឈ្មោះ ម៉ៅ ស្រស់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិបឹងមាលាឃុំបឹងមាលាស្រុកស្វាយលើ ខេត្តសៀមរាប និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ សុខ ឃា អាយុ៣៣ឆ្នាំ ។ ទាំង២នាក់ជិះ បើកបរម៉តូម៉ាកហុងដា C-125 ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1A-2887 ។
អ្នកបើកបររថយន្តឈ្មោះ មៀវ គន្ធា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាបុគ្គលិកក្រុមហ៊ុន បំពង់ទីបជ័រ មិនមានរបួសទេ ។ រថយន្តម៉ាក ISUZU ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AS- 8762 ខូចខាតមុខផ្នែកខាងឆ្វេង ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារ រថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតចូលទៅចំណែកផ្លូវភាគីមូតូបុកគ្នាតែម្តង ខណៈកំពុងប្រើបរបញ្ច្រាសទិសគ្នា ។
បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកគូលែន រង់ចាំដោះស្រាយពេលក្រោយ ។ រីឯអ្នកស្លាប់ បានប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណតាមប្រពៃណីនៅស្រុកកណើត ៕