ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា
គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានអ្នកមានអាការ:ពុល ១១ នាក់ (ស្រី ១នាក់) និង នៅមណ្ឌលសុខភាព អភិវឌ្ឍន៌ មានបុរសចំនួន ២២ នាក់ កំពុង់សង្រ្គោះបឋម។
លោកស្រី បន្ថែម ថាមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបញ្ជូនអ្នកមានអាការ:ពុលធ្ងន់ ចំនួន ៤នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ សូមបងប្អូនកុំពិសារស្រាសដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដេីម្បីចៀសផុតពីការពុល ដែលធ្វេីឲ្យបាត់បង់ជីវិត៕

