ភ្នំពេញ៖ រថយន្ត១គ្រឿងដាច់ហ្វ្រាំងក្រឡាប់ ធ្លាក់ផ្លូវបណ្តាលឲ្យរបួសធ្ងន់ម្នាក់ ខណៈបើកចុះចំណោត នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចំណុចចន្លោះគីឡូម៉ែត្រលេខ ១២៧-១២៨ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង វេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
រថយន្តបង្កម៉ាកហ៊ីយានដាយ ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-3740 អ្នកបើកបរមានឈ្មោះ ស៊ិន ម៉ន (ហៅតាខ្វេ) ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ អង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង បណ្តាលអោយរងរបួសធ្ងន់ អ្នករួមដំណើរ ០១នាក់ ឈ្មោះ គៀន តុល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅឃុំ កណ្តាល ស្រុកទឹកឈូ ខេត្តកំពត ។
ក្រោយពេលកើតហេតុកម្លាំងជំនាញ នគរបាលអធិការដ្ឋានស្រុកកោះកុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍បញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕



