ហាងម៉ាស្ស៉ា ដាយម៉ិនបង្កប់សេវាផ្លូវភេទ ត្រូវសមត្ថកិច្ចចុះបិទចោលហើយ ក្រោយផ្ទុះការរិះគន់យ៉ាងកក្រើក លើហ្វេសប៊ុក (Video)

0

ភ្នំពេញ៖ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានសម្រេចបិទ ហាងម៉ាស្ស៉ា ដាយម៉ិន (Diamond Massage) ដែលបានបង្ហោះក្នុងបណ្ដាញសង្គម ដែលបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ នឹងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងផ្ទះលេខ ៤៨C ផ្លូវ២២២ ភូមិ៤ ក្រុម១៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នេះបើយោងតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ ស្ដីពីករណីចុះបង្ក្រាបទីតាំងហាងម៉ាស្សា ដែលមានយីហោ ដាយម៉ិន DIAMOND MASSAGE បានអោយដឹងថា នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សេង ហៀង ជាព្រះអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានសមាសភាពចូលរួមដូចខាងក្រោម÷
១-លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ
២-លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ
៣-លោក ចាន់ កន្ថេត អភិបាលរងខណ្ឌដូនពេញ
៤-លោក វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ
៥- លោក វរសេនីយ៍ទោ អ៉ឹម ផល្គុន អធិការរងនគរបាលខណ្ឌដូនពេញ
៦-លោក ហឿន ប្រសើរ ប្រធានការិយាល័យសេដ្ឋកិច្ច
៧-លោក កាន់ វរ: ក្រឡាបញ្ជីនៃអយ្អយការអមសាលាដំបូងរាជធានីភ្នំពេញ ជា
៨-លោក មាស បូរិន ចៅរងទី1 សាលាសង្កាត់បឹងរាំង
៩-លោក វរសេនីយ៍ត្រី ប៊ុន ប្រុស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង។
១០-លោក ភោគ សោភ័ណ្ឌ មេភូមិ4 សង្កាត់បឹងរាំង

ពេលចុះមកដល់ទីតាំងខាងលើនេះ ក្រុមការងារបានពិនិត្យឃើញ ជាក់ស្ដែងដូចខាងក្រោម៖

ទីតាំងបានបិទទ្វារ និងមានឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើ ពេលនោះ ឈ្មោះ សេង ហុកសុខរស្មី បានសហការជាមួយកម្លាំងចំរុះ ឲ្យចូលពិនិត្យក្នុងទីតាំងខាងលើ រកឃើញវត្ថុតាងមួយចំនួន រួមមាន÷
១- ស្រោមអនាម័យម៉ាក Strast និង ទឹករំអិល K Y Jelly មួយចំនួន
២- កុំព្យូទ័រ Desktop ម៉ាកDell ពណ៍ខ្មៅ 01គ្រឿង រួមជាមួយម៉ាស៊ីន Printer
៣- DVR ម៉ាក Hikvision ពណ៏ខ្មៅ 01គ្រឿង
៤-Tablet ម៉ាក Samsung 01គ្រឿង
៥-ទូរស័ព្ទដៃ ម៉ាក Oppo ពណ៏ខ្មៅ 01គ្រឿង និង កាបូបដៃ ពណ៏ខ្មៅចំនួន1 (របស់ឈ្មោះ សេង ហុកសុខរស្មី)
៦- បញ្ចីចំណូល ចំនួន 03ក្បាល និង ឯកសារមួយចំនួន
៧-រូបថតសរសេរថា “វិញ្ញាបនបត្រលេខ(No)MOC-49851984 ពណ.ចបព ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ដោយពិនិត្យឃើញថា អាជីវកម្មខាងលើ ល្មើសនិងវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ 167 សជណ.អរហ ចុះថ្ងៃទី 07 ខែមេសា ឆ្នាំ2020 របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញ ជាក់ស្ដែងនូវវត្ថុតាងខាងលើ (ពិសេសស្រោម អនាម័យនិងទឹករំអិល) មានតម្រូវសង្ស័យពាក់ព័ន្ធ នឹងអំពើសញ្ចារកម្ម ហេតុនេះក្រុមការងារចម្រុះ សម្រេចចាប់យកវត្ថុតាងខាងលើ និងបិទទីតាំងអាជីវកម្មនេះ ជាបណ្ដោះអាសន្ន។

ក្រៅពីវត្ថុចាប់យកខាងលើ ក្រុមការងារចម្រុះពុំបានដកហូត ឬធ្វើអោយខូចខាតសម្ភារ:ណាមួយ នៅក្នុងទីតាំងខាងលើឡើយ និងបាននាំឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត ៕