ឃាត់ខ្លួនបុរសខ្មែរឥស្លាមម្នាក់ ក្រោយយកលុយក្លែងក្លាយ ទៅទិញឥវ៉ាន់គេ (Video)

0

ភ្នំពេញ៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានកងកម្លាំង រាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួន ក្រោយយកលុយក្លែងក្លាយទៅទិញឥវ៉ាន់គេ។ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀបបូក ខេត្តស្ទឹងត្រែង។

យោងតាម កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា មានជនរងគ្រោះចំនួន ៣នាក់ បាននាំគ្នាជិះម៉ូតូដេញតាមពី ក្រោយជនសង្ស័យម្នាក់ឈ្មោះ លី គ្រីយ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតមកដល់ចូលប្ដឹងសមត្ថកិច្ច កងរាជអាវុធហត្ថនៅស្នាក់ ការសន្តិសុខ៧២២ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យខាងលើ មូលហេតុដោយជនសង្ស័យ រូបនេះបានយកក្រដាសប្រាក់ក្លែងក្លាយ ទិញអីវ៉ាន់ របស់ពួកគាត់។

កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងផងដែរថា ជនរងគ្រោះចំនួន៣នាក់រួមមាន៖
១-ឈ្មោះនី ណាវី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀបបូក ខេត្តស្ទឹងត្រែង។
២-ឈ្មោះផ្លុង ប៊ុនស ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិ-ឃុំ ជា មួយគ្នាខាងលើ។
៣-ឈ្មោះហ៊ឹម ស៊ាងហួន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំ ជា មួយគ្នាខាងលើ។

ចំណែកជនសង្ស័យមានឈ្មោះ លី គ្រីយ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ដោយបានការអនុញ្ញាត ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែ កម្លាំងបានធ្វើការត្រួត ពិនិត្យក្នុងហោប៉ៅ និងក្រោមកែប ម៉ូតូរបស់ជនសង្ស័យ ចាប់យកវត្ថុតាងរួមមានក្រដាសប្រាក់ ១ម៉ឺនរៀល ក្លែងក្លាយចំនួន១៨សន្លឹក, ក្រដាសប្រាក់១០ដុល្លារ ក្លែងក្លាយចំនួន១១សន្លឹក, លុយរៀលសុទ្ធចំនួន ៧,៤៨៥,០០០រៀល និងម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2RB-3668។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យមន្ត្រីជំនាញ កំពុងកសាងសំណុំរឿងការតាមនីតិវិធី៕