Home សង្គម ឃាត់ខ្លួនជនជាតិចិន៤នាក់ សង្ស័យជាក្រុម ចាប់ជំរិតមនុស្ស

ឃាត់ខ្លួនជនជាតិចិន៤នាក់ សង្ស័យជាក្រុម ចាប់ជំរិតមនុស្ស

0

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១និង០០នាទី  បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅចន្លោះបង្គោល គីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតដល់វេលាម៉ោង ០០ និង ១០នាទី ពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការត្រួតពិនិត្យរថយន្ត ០១គ្រឿង ម៉ាកស្តារិច ពណ៌ស ស្លាកលេខ ភ្នំពេញ 2BC-6802 ដែលបើកបរដោយជនជាតិចិន ០៤នាក់ ។

ក្នុងការត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារៈមួយចំនួន ដែលជាឧបករណ៍ប្រើប្រាស់ក្នុងការចាប់ជំរិតមនុស្ស ទើបធ្វើការឃាត់ខ្លួនជនជាតិចិនទាំង ០៤នាក់ ដែលនៅក្នុងរថយន្តតែម្តង ។

+ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ZHANG GE XIN ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ LU LU ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ SONG JIA MING ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅកាស៊ីណូ WM ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៤-ឈ្មោះ JIANG BAO ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន ៖ -ដំបងឆក់ ០១ដើម, -ខ្នោះដៃ ០១គូ, -ស្រោមខ្នោះ ០១ -ខ្សែលួស ០១ដុំ, -ម៉ាស់ ១៨សន្លឹក , -មួកកាតិបពណ៌ខ្មៅ ០៤, -អាវធំ០១ពណ៌ខៀវ, -ស្បោងក្រណាត់ខ្មៅ សម្រាប់គ្របមុខ០១, -ស្រោមដៃ០៥គូ, -ទូរស័ព្ទដៃ ០២គ្រឿង(ម៉ាក Iphone7 និងម៉ាក Samsung) , -រថយន្ត ០១គ្រឿងម៉ាកស្តារិចពណ៌ស ស្លាកលេខ ភ្នំពេញ 2BC-6802 (ស្លាកលេខក្លែងបន្លំ) ។

ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿង អនុវត្តបន្តតាមនីតិវិធី ៕

Previous articleឥទ្ធិពលគ្រឿងញៀន! កូនប្រុសចិត្តធំ ហ៊ានដុតផ្ទះម្ដាយខ្លួនឯងចោល ទាំងមិនអាល័យ
Next articleសង្ស័យពុលទឹកស្រែ ស្លាប់២នាក់ និង១១នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ (Video)