ចង្រៃមែន! សូម្បីតែព្រះអង្គដង្កើរ ដែលជាកន្លែងគោរពបូជា នៅមាត់ទន្លេមុខវាំង ក៏ត្រូវជនសង្ស័យវាយបំផ្លាញ គ្មានញរញើតដៃ (Video)

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានយកញញួរទៅ វាយបំផ្លាញពុទ្ធដិមាករ ព្រះអង្គដង្កើរ ដែលកន្លែងទីសក្ការៈបូជា នៅមាត់ទន្លេ មុខព្រះបរមរាជវាំង ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

បើតាមសមត្ថកិច្ចឲ្យដឹងថា ជនសង្សយ័ឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ។ តាមការប្រាប់ពីសាក្សី ដែលឃើញហេតុការណ៍នេះ បានរៀបរាប់ថា ដំបូងជនសង្ស័យបានដើរមកព្រះអង្គដង្កើរ ឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើ រូបសំណាកព្រះអង្គដង្កើរ បណ្តាលឲ្យប្រះស្រាំ ព្រះហត្ថខាងស្តាំខូចខាត ។

ក្រោយកើតហេតុ ដោយមានការផ្អើលឆោឡោ សមត្ថកិច្ចប្រចាំការគោលដៅ បានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើចំនួន១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិនគរបាលជយ័ជំនះ ដើម្បីសាកសួរ ៕