ឈ្មោះជាថៅកែ បែរជាធ្វើរឿងថោកទាប បែបនេះទៅវិញ (Video)

0

ភ្នំពេញ៖ កម្លាំងនគរបាល បានចុះចាប់ខ្លួនថៅកែ ហាងយីហោពិភពម៉ូត មានទីតាំងនៅមុខផ្សារលើធំថ្មី ដល់រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានរំលោភសេពសន្ថវៈ លើបុគ្គលិករបស់ខ្លួន ជាអនីតិជនហើយរត់គេច ខ្លួនទៅសំងំទីនោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនខាងលើធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអនុវត្តតាម ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៨៣៩ ច.ខ.ស/ជ របស់សាលាដំបូងខេត្តសៀមរាប ។

សមត្ថកិច្ចបន្តថា ជនដែលចាប់ខ្លួនមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃ «យីហោពិភពម៉ូត» ដែលមានទីតាំង មុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ ។ សមត្ថកិច្ចបន្តថា ថៅកែហាង «ពិភពម៉ូត» រូបនេះ បានចាប់រំលោភ លើកូនចៅបុគ្គលិករបស់ខ្លួន ដែលជាអនីតិជន កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ ។

សមត្ថកិច្ចបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណៈបុគ្គលិកផ្សេងទៀត បានឡើងទៅដេកជាន់ទី២ ជាធម្មតាថៅកែហាងឈ្មោះ ហេង សុវណ្ណ បានហៅជនរងគ្រោះ ឲ្យមកជួបនៅបន្ទប់ របស់ខ្លួនព្រោះមានការ ។ ពេលនាងមកដល់ ថៅកែហាងរូបនេះ ក៏ចាប់អោបនាង ផ្តួលទៅលើ ការ៉ូបឺតមាត់នាង និងសម្រាតខោនាង ហើយរំលោភ តែមិនទាន់ចូលជាជម្រៅទេ ដោយនាងរើខ្លាំងពេក ។ នៅពេល បន្ទាប់ជននេះ ចាប់នាងអោបជាប់ ដាក់អង្គុយលើភ្លៅ របស់ខ្លួនហើយរំលោភម្តងទៀត «រំលោភពីក្រោយ» ។

បន្ទាប់ពីកើតហេតុបងស្រី ជនសង្ស័យ សុំសម្របសម្រួល តែនាងមិនព្រមទើបជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល ។ លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេត ជាហូរហែទើបរកឃើញ ទីតាំងលាក់ខ្លួនរបស់គេ ហើយក៏តាមទៅចាប់ខ្លួនតែម្តង ។ បើតាមមន្ត្រីនគរបាល បញ្ជាក់ថា បានបញ្ជូន ជនជាប់សង្ស័យទៅ តុលាការ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

https://web.facebook.com/obnasianews/posts/1335750610112785?__cft__[0]=AZUMH4_2tHs57rYpZqRBjTp0UJB1Z6aNEpPFX-XbJDOAXoZ5sFaWyYLqlYdXIyCPW-N0v4UkChXU3sk1-XcbeSnXKM8H64qdzhEH7X6oV4Y4OOjCTVG-qb7CtMshs4UXjjZjp3TgShXzrEGp25EmjiCk&__tn__=%2CO%2CP-R