ភ្នំពេញ៖ ស្ត្រីម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន នៅហ្នឹងធ្នឹម ខណៈមកស្នាក់នៅចំណុចផ្ទះឈ្មោះ ម៉ាត់ ទាវ ភេទប្រុស អាយុ៦២ឆ្នាំ ស្ថិតនៅភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ។
ស្ត្រីរងគ្រោះមានឈ្មោះ មឿន សុគន្ធា អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបានមកស្នាក់នៅចំណុចផ្ទះខាងលើ ។
តាមរបាយការណ៍បានឲ្យដឹងថា ស្ត្រីរងគ្រោះបានយកខ្សែនីឡុងពណ៌ខ្មៅ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅហ្នឹងធ្នឹមផ្ទះចំណុចខាងលើ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ។ មូលហេតុ ជនរងគ្រោះមានជម្ងឺសរសៃប្រសាទ និងវិបត្តិផ្លូវចិត្ត ។
ក្រោយពេលកើតហេតុកម្លាំងជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យធ្វើកោសល្យវិច្ច័យ និងបានធ្វើការអះអាងថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយធ្វើអត្តឃាត ចងកសម្លាប់ខ្លួនពិតប្រាកដមែន ៕