ភ្នំពេញ៖ យុវជនឈាមរាវចំនួន០២នាក់ ដែលបានធ្វេីសកម្ម ភាពហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស លេីជនរងគ្រោះ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០ ២០ ត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយ នគរបាលក្រុងបាត់ដំបង នគរបាលស្រុកថ្មគោល ធ្វេីការឃាត់ ខ្លួនបានតាមអំណាចដី ការបស់ចៅក្រមស៊ើបសួរ សាដំបូងខេត្តបាត់ដំបង។
យោងតាម ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វេីឡេីង ក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាលព្រហ្មទ័ណ្ឌ ដាក់វិធានការ ដល់លោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យនគរបា លព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបសហការណ៍ ជា មួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង និងស្រុកថ្មគោល នាំខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ត អំពេីហិង្សា លេីជនរងគ្រោះ តាមដីលេខ ១០៤២ត.ព្រ ចុះ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងដីកាលេខ ១០៤៣ត.ព្រ ចុះថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ របស់លោក ចាប តុលា ចៅ ក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង ។
ជនសង័្សយដែលត្រូវនាំខ្លួន ឈ្មោះទិត្យ រ៉ូហ្សែត ហៅ ហ្សិត ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឈ្មោះ ទោម សម្បត្តិ ហៅ ឆាយ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិ រំចេក ២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា កាលពី ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០ មានករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពេីហិង្សា លេីជនរងគ្រោះមួយបានកេីតឡេីង នៅ ចំណុច ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បច្ចុប្បន្នការិយាល័យជំនាញកំពុង ធ្វេីការរៀបចំឯកសារបញ្ជូន ខ្លួនទៅ កាន់សា លា ដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕