សូមប្រុងប្រយ័ត្ន! នារី៨នាក់ត្រូវ គេឆបោកប្រុងនាំទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម

0

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្តីជូនដំណឹងមួយបាន អោយដឹងថា មាននារីរងគ្រោះ ចំនួន៨នាក់ត្រូវ បានគេឆបោក ប្រុងនាំទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម។

យោងតាមសេចក្តីជូនដំណឹង បានអោយដឹងថា ស្ថានទូតកម្ពុជាបានសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចខេត្តកាវបាង ជាប់ព្រំដែន ចិន-វៀតណាម (មានចម្ងាយពីទីក្រុងហាណូយ ៣៧០គ.ម ជាប់ព្រំដែនចិន) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជួននារីរងគ្រោះខ្មែរ ៨រូប ត្រឡប់ទៅកម្ពុជា តាមរថភ្លើង។នារីរងគ្រោះនឹងទៅដល់ទីក្រុងហូជីមិញ វេលាម៉ោង ៥ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីនោះស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំក្រុងហូជីមិញ នឹងជួយសម្រួល ការធ្វើដំណើរបន្តទៅច្រកព្រំដែនអន្តរជាតិបាវិត។

ស្ថានទូតបានអោយដឹងទៀតថា នារីរងគ្រោះទាំង៨រូបគឺ៖

១-នារីរងគ្រោះទី១ កើតថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៩៧ មានទីលំនៅ នៅរាជធានីភ្នំពេញ។

២-នារីរងគ្រោះទី២ កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩៥ មានទីលំនៅ នៅខេត្តកណ្ដាល។

៣-នារីរងគ្រោះទី៣ កើតថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៤ មានទីលំនៅ នៅខេត្តកណ្ដាល។

៤-នារីរងគ្រោះទី៤ កើតថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៨៨ មានទីលំនៅ នៅខេត្តកំពង់ចាម។

៥-នារីរងគ្រោះទី៥ កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ មានទីលំនៅ នៅខេត្តកំពង់ចាម។

៦-នារីរងគ្រោះទី៦ កើតថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០២មានទីលំនៅ នៅខេត្តកណ្ដាល។

៧-នារីរងគ្រោះទី៧ កើតឆ្នាំ២០០២ មានទីលំនៅ នៅខេត្តកំពង់ចាម។

៨-នារីរងគ្រោះទី៨ កើតថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៩ មានទីលំនៅ នៅខេត្តបន្ទាយមានជ័យ។

ស្ថានទូតបញ្ជាក់ថា នារីទាំង៨រូប ត្រូវបានអាជ្ញាធរខេត្តកាវបាង ប្រទេសវៀតណាម ជួយសង្គ្រោះនៅថ្ងៃទី៦ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ពួកគាត់ត្រូវបានឆបោក នាំពីកម្ពុជានៅថ្ងៃទី២៥ ខែតុលា និងថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២០ តាមផ្លូវលំក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ឆ្ពោះទៅព្រេំដែនវៀតណាម-ចិន នៃខេត្តកាវបាង៕