ភ្នំពេញ៖ បុរសម្នាក់ ដែលជាម្ចាស់ផ្ទះ បានចាប់រំលោភកូនឈ្នួលខ្លួនឯង បានសម្រេច កាលពីម៉ោង ១២៖៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេខ១០E0 ផ្លូវលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯជនសង្ស័យមានឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរថយន្តម៉ាក FORD RANGER ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 2BC-5652 ចំនួន ១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលជនរងគ្រោះកំពុងតែដេក នៅជាន់ផ្ទាល់ដីម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅ លូកដៃដោះសោ ដែលថ្ពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ ។ ពេលនោះជនសង្ស័យ ក៏បានចាប់ដៃស្តាំ របស់ជនរងគ្រោះ ទាញមកឱប រួចធ្វើសកម្មភាព រំលោភសេពសន្ថវៈ លើជនរងគ្រោះរហូតបានសម្រេច ។ ពេលជនសង្ស័យធ្វើសកម្មភាព រំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យសម្លាប់ចោល។ ពេលជនសង្ស័យរំលោភ បានសម្រេចហើយ ក៏បានដើរឡើង ទៅចូលដេក ក្នុងបន្ទប់ជាមួយប្រពន្ធ របស់គេដូចធម្មតា ។ បន្ទាប់មកជនរងគ្រោះក៏បាន បើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត និងបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាកម្លាំង ចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ លើជនរងគ្រោះប្រាកដមែន ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី រូបគេធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ លើជនរងគ្រោះម្តងដែរ តែជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ រួចរូបគេក៏បានដើរទៅយកនំភីស្សា ពីផ្ទះបាយមកឱ្យជនរងគ្រោះហូប ហើយរូបគេក៏ឡើងទៅដេក នៅក្នុងបន្ទប់របស់ខ្លួនវិញ រហូតដល់ថ្ងៃកើតហេតុខាងលើរូបគេ ក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើជនរងគ្រោះបានសម្រេចតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវឃុំខ្លួននៅអធិការដ្ឋា ននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការកាត់ទោសតាមច្បាប់ ៕