ព្រៃផ្សៃណាស់! ឪពុកបង្កើតជនជាតិចិន យកកន្ត្រៃចាក់សម្លាប់កូនតូច រួចចាក់ខ្លួនឯងតាមក្រោយ (Video)

0

ភ្នំពេញ៖ ឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធយ៉ាងខ្លាំង លុះប្រពន្ធចេញពី បន្ទប់ផ្ទះសំណាក់បាត់ ស្រាប់តែប្ដីចិត្តកំណាចយកកន្ត្រៃ ចាក់សម្លាប់កូនខ្លួនឯង ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៧៖១០នាទី យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់លេខ១០១ ក្នុងផ្ទះសំណាក់មង្គល ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

កុមារីរងគ្រោះមានឈ្មោះ ទ័រ ទ័រ ភេទស្រី អាយុ១ឆ្នាំ ជាង ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ មានម្តាយជា ជនជាតិខ្មែរ មានឪពុកជាជនជាតិចិនឈ្មោះ ភីន ភីនភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

វត្ថុតាងចាប់យកបានរួមមាន៖ កន្រ្តៃដែក ដងជ័រពណ៌ ផ្ទៃមេឃ ប្រវែង ១៩សង់ទីម៉ែត្រ ចំនួន ១ ជារបស់ជនសង្ស័យ ។

បើសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយកុមារី រងគ្រោះឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំ បានរត់ចោលប្តី ជាជនជាតិចិន និងកូនស្រីតូចរបស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហារ មកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេល ជាង១ខែមកហើយ លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យបានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញម្តាយ នៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នារហូត មកដល់ថ្ងៃកើតហេតុ លុះមកដល់វេលាម៉ោង ២រសៀល ស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែក ជាមួយម្តាយ ជនរងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះ ក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ។

សមត្ថកិច្ចបន្តថា លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានយកកន្រ្តៃចាក់កូនខ្លួនឯងជាច្រើនកន្រ្តៃបណ្តាល ឲ្យដេកស្លាប់លើពូក ហើយចាក់ខ្លួនឯង បណ្តាលមានរបួសស្នាម បន្ទាប់មកពូ របស់កុមារី រងគ្រោះបានឃើញក្មួយ រងគ្រោះមានឈាមច្រើននៅក្នុងបន្ទប់ទឹក បន្ទាប់មកបានដឹកកុមារីរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះប៉ុន្តែកុមារីរងគ្រោះ បានស្លាប់បាត់ទៅហើយ។ សន្តិសុខពេទ្យក៏បានផ្ដល់ព័ត៌មាន ជូនមកសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល សមត្ថកិច្ចបានចុះភ្លាមដល់គោលដៅកើតហេតុ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលបានឃើញ ឪពុកកុមារីរងគ្រោះនៅក្នុងបន្ទប់ជួលលេខ១០១ កំពុងអង្គុយ សមត្ថកិច្ចក៏ឃាត់ខ្លួន និងដឹកយកមកសង្គ្រោះ ហើយកសាងសំណុំរឿង ចាត់បន្តការតាមនីតិវិធី ៕
ថោកមែន! ម្ចាស់ផ្ទះ ចាប់រំលោភកូនឈ្នួលបានសម្រេច រួចចូលទៅដេក ធ្វើដូចគ្មានរឿងអីកើតឡើង

ភ្នំពេញ៖ បុរសម្នាក់ ដែលជាម្ចាស់ផ្ទះ បានចាប់រំលោភកូនឈ្នួលខ្លួនឯង បានសម្រេច កាលពីម៉ោង ១២៖៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេខ១០E0 ផ្លូវលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯជនសង្ស័យមានឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរថយន្តម៉ាក FORD RANGER ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 2BC-5652 ចំនួន ១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលជនរងគ្រោះកំពុងតែដេក នៅជាន់ផ្ទាល់ដីម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅលូកដៃដោះសោ ដែលថ្ពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ ។ ពេលនោះជនសង្ស័យក៏បានចាប់ដៃស្តាំ របស់ជនរងគ្រោះទាញមកឱប រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះរហូតបានសម្រេច ។ ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យសម្លាប់ចោល។ ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេក ក្នុងបន្ទប់ជាមួយប្រពន្ធរបស់គេដូចធម្មតា ។ បន្ទាប់មកជនរងគ្រោះក៏បាន បើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត និងបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាកម្លាំង ចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ លើជនរងគ្រោះប្រាកដមែន ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី រូបគេធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ លើជនរងគ្រោះម្តងដែរ តែជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ រួចរូបគេក៏បានដើរទៅយកនំភីស្សា ពីផ្ទះបាយមកឱ្យជនរងគ្រោះហូប ហើយរូបគេក៏ឡើងទៅដេក នៅក្នុងបន្ទប់របស់ខ្លួនវិញ រហូតដល់ថ្ងៃកើតហេតុខាងលើរូបគេ ក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើជនរងគ្រោះបានសម្រេចតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវឃុំខ្លួននៅអធិការដ្ឋា ននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការកាត់ទោសតាមច្បាប់ ៕