ភ្នំពេញ៖ ហេតុការណ៍ដ៍រន្ធត់មួយ បានកើតឡើង បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ក្នុងអណ្តាតភ្លើង នឹងម្នាក់ម្នាក់ទៀត បានរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ខណៈពួកគាត់ចេញពីធ្វើការសំណង់ ហើយនាំគ្នាស្ងោមាន់ ហូបបាយស្រាប់តែផ្ទុះធុងហ្គាស ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ ៣៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះព្រីម សុខា ភេទប្រុសអាយុ២១ ឆ្នាំមុខរបរដើរម៉ៅការបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែផង។
ចំណែកម្នាក់ទៀតឈ្មោះព្រីម ឃីញ ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅជាមួយគ្នានិងស្រុកកំណើតជាមួយគ្នា។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២នាក់ រួមទាំងក្មួយជីដូនមួយម្នាក់ទៀត ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុខាងលើ ហើយបាននាំគ្នា បើកហ្គាសស្ងោរមាន់ ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់ តែផ្ទុះធុងហ្គាស ប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះផ្សែង ខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញ បុរសជាប្អូននឹងក្មួយជីដូនមួយ បានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេ ដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ ចំណែកប្អូនត្រូវបានភ្លើងឆាបឆេះខ្លោចស្លាប់នៅក្បែរម៉ូតូ យ៉ាងអាណោចអាធ័ម ។ ចំណែកប្អូននឹងក្មួយជីដូនមួយ បានរងរបួសត្រូវបាន រថយន្តសង្គ្រោះបន្ទាន់ មកដឹកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយមកក៏ផ្អើល ដល់ប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកជួយអន្តរាគមន៍ ខណៈដែលមកដល់អគ្គីភ័យត្រូវបានរលត់ទៅវិញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចំពោះករណីខាងលើនេះកម្លាំងសមត្ថកិច្ច មូលដ្ឋាននិងជំនាញ បានចុះមកកន្លែងកើតហេតុខាងលើ កំពុងតែធ្វើការស្រាវជ្រាវបន្ត និងធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕





