ព្រឹកនេះ ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជាសះស្បើយម្នាក់ ខណៈគ្មានអ្នកឆ្លងកូវីដ១៩ថ្មី

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយបានអោយដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកជាសះស្បើយម្នាក់ ខណៈគ្មានអ្នកឆ្លងកូវីដ១៩ថ្មី។

ក្រសួងបញ្ជាក់ថា អ្នកជាសះស្បើយ ជាបុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលតេស្តវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថាគិតត្រឹម ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០៦ករណី ក្នុងនោះព្យាបាលជាសះស្បើយ សុរបចំនួន ២៩៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០នាក់(គ្មានអ្នកស្លាប់) ៕