បុរសម្នាក់បេីករថយន្តព្រូស បោះពួយយ៉ាងលឿន បុកបង្កាន់ដៃស្ពាន ក្រឡាប់ផ្ងារជេីង ឆេះយ៉ាងសន្ធោសន្ធៅ

0

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តToyota Prius ក្នុងល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យក្រឡាប់ ផ្ងារជេីង និងឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចលេីស្ពានបាក់ ត្រង់ទល់មុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មាន ពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ មានរថយន្តម៉ាកToyota Prius មួយគ្រឿងមិនចាំស្លាកលេខ បេីកបរដោយបុរសម្នាក់ស្ថិតក្នុងអាការៈស្រវឹងស្រា ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ជាតិលេខ២ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចលេីស្ពានដែលជាកន្លែងកេីតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងទ្រមេឃតែម្តង ។

ក្នុងទិដ្ឋភាពនៃគ្រោះថ្នាក់ ចរាចរណ៍ខាងលេ ីប្រជាពលរដ្ឋជាច្រេីនបាននាំគ្នា ទៅជួយទាញអ្នកបើកបរ ចេញពីរថយន្តបង្ក ហេីយមួយសន្ទុះក្រោយមក រថយន្តនេះកេីតមានភ្លេីង ឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្ដង ទេីបរាយការណ៍ជូន ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយធ្វើអន្តរាគមន៍ តែគួរឲ្យសោកស្ដាយ បំផុត ព្រោះរថយន្តខាងលេីត្រូវបានអគ្គិភ័យលេបត្របាក់ សល់តែគ្រោងឆ្អឹង ទៅហេីយ បេីទោះបីពេលនោះ រថយន្តពន្លត់អគ្គិភ័យ បានបាញ់ទឹកអស់១គ្រឿង រលត់ក៏ដោយ។ចំណែកអ្នកបើកបរដែលរងរបួស ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ផងដែរ ៕