តាចាស់ល្មោភកាម​រំលោភកូនចុង និងចៅ​ចុងបានសម្រេច​ជាបន្តបន្ទាប់

0

ភ្នំពេញ៖ បុរសល្មោភកាមតណ្ហាម្នាក់ត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះ ប្តឹងអោយនគរបាលស្រុកភ្នំក្រវាញ ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ ពីបទរំលោភសេពសន្ថវៈជាមួយក្មេងស្រីជាអនីតិជនចំនួន ២ នាក់ត្រូវជាកូនចុង និងចៅចុងរបស់ខ្លួនបានសម្រេចជាច្រើនលើក ហើយបានគំរាមក្មេងស្រីរងគ្រោះទាំងពីរ កុំអោយប្រាប់គេថែមទៀត តែត្រូវក្មេងស្រីរងគរងគ្រោះប្រាប់ទៅម្តាយ អោយប្តឹងនគរបាលចាប់ខ្លួនជនល្មោភកាមនោះតែម្តង។

ជនសង្ស័យដែលនគរបាលចាប់ខ្លួននោះមានឈ្មោះ យន គយ ភេទប្រុសអាយុ ៤៦ ឆ្នាំជនជាតិខ្មែររស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកក្ម្មេងស្រីរងគ្រោះទាំងពីរនាក់ ម្នាក់ត្រូវជាកូនចុង និងម្នាក់ទៀតត្រូវជាចៅចុងមានអាយុ ៧ឆ្នាំ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីរងគ្រោះទាំងពីរត្រូវបានជនល្មោភកាមនេះ ចាប់រំលោភបានសម្រេចជាច្រើនលើក ហើយបានគំរាមក្មេងស្រីទាំងពីរមិនអោយប្រាប់គេថែមទៀតផង លុះដល់ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ទើបបែកការដឹងដល់ម្តាយក៍ទៅប្តឹងនគរបាលអោយចាប់ខ្លួន តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់តែម្តង ដើម្បីកសាងកសំណុំរឿងទៅតាមនីតិវិធី៕